នៅវេលាម៉ោង ០២:០០ នាទីទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី ២៩ ឧសភា ក្លឹប Liverpool នឹងកំណត់ត្រូវជួបក្លឹប Real Madrid នៅឯកីឡដ្ឋានក្នុងប្រទេសបារាំង ជាប្រកួតចុងក្រោយវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League រដូវកាល ២០២១/២២ ក៏មានផ្សាយផ្ទាល់លើទំព័រ CTS Sports។
នការយល់ឃើញខុសៗគ្នា អំពីលទ្ធផលដែលនឹងអាចកើតឡើង ដ្បិតអីប្រកួតសារមុន នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា ឆ្នាំ ២០១៨ គឺអធិរាជស បានយកឈ្នះហង្ស ៣-១។ ងាកមកមតិរបស់កីឡាករនៅក្លឹប Celta Vigo គឺ Iago Aspas បានចុចយកក្លឹប Real Madrid ដែលនឹងក្លាយជាម្ចាស់ជើងឯក ១៤ សម័យកាលនៅថ្ងៃខាងមុខ។
កីឡាករសញ្ជាតិអេស្ប៉ាញ និយាយ៖ “ខ្ញុំមានការសាទរជាខ្លាំងដល់ Liverpool តែខ្ញុំសូមជ្រើសយក Real Madrid ដែលនឹងក្លាយជាម្ចាស់ជើងឯកសារនេះ ព្រោះជ័យជម្នះក៏នឹងផ្តល់តម្លៃបន្ថែមទៀតដល់ក្របខ័ណ្ឌ La Liga ទាំងមូល។
រំឭកឲ្យដឹងថា Aspas មិនធ្លាប់ជាកីឡាកររបស់ក្លឹប Real Madrid ទេ តែគេធ្លាប់បម្រើការឲ្យក្លឹប Liverpool នៅចន្លោះឆ្នាំ ២០១៣ ដល់ ២០១៥។ យ៉ាងណាពេលវេលាឈរជើងឲ្យហង្ស គឺមិនទទួលបានជោគជ័យ និងមិនបានស្ថិតក្នុងការចងចាំរបស់អ្នកគាំទ្រ។ ងាកមកការលេងឲ្យ Celta Vigo ឃើញថា បានល្អគួរសម ដោយរកបាន ១៥ គ្រាប់និង Assist ៤ លើក នៅការបង្ហាញខ្លួន ៣៤ ប្រកួតរដូវកាលនេះ។
ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ