ខ្សែការពារសញ្ជាតិអាមេរិក Sergino Dest បានធ្វើការបកស្រាយនៅក្នុងថ្ងៃនេះពីមូលហេតុដែលផ្លាស់ទៅពីក្លឹប Barcelona ទៅកាន់ AC Milan ក្នុងលក្ខខ័ណ្ឌខ្ចីជើងថា ជារឿងងាយសម្រេចចិត្តបំផុត ព្រោះគេត្រូវការម៉ោងលេង ដើម្បីចូលរួមប្រកួត World Cup ។
Dest បាននិយាយថា៖" ខ្ញុំត្រូវការម៉ោងលេងដើម្បីប្រកួត World Cup។ ខ្ញុំត្រូវការលេង មិនសម្រាប់ដើម្បីតែ World Cup តែមួយទេ។ ខ្ញុំត្រូវការអញ្ចឹងតែម្ដង។ ពួកគេផ្ដល់ឱកាសល្អដល់ខ្ញុំ អញ្ចឹងខ្ញុំអត់មានគិតអីច្រើនទេគឺទៅលេងតែម្ដង "។
កីឡាករវ័យ២០ឆ្នាំនេះបានលើកឡើងថា ការសម្រេចចិត្តចាកចេញនេះគឺលឿនមែនទែនត្រឹមតែ១ថ្ងៃ នៅពេលខាង AC Milan ទាក់ទងមក គេក៏សម្រេចទៅតែម្ដង ដើម្បីចាប់យកឱកាសថ្មី។
Dest ផ្លាស់ទៅកាន់ AC Milan ក្នុងលក្ខខ័ណ្ឌខ្ចីជើងមានកុងត្រា១ឆ្នាំ និងក្លឹបមានលក្ខខ័ណ្ឌអាចទិញយកពី Barca បាន។
អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ