ខ្សែការពារ Reece James បានធ្វើការបន្តកុងត្រាថ្មីក្នុងរយៈពេលជាមួយក្លឹប Chelsea នៅក្នុងថ្ងៃនេះ។ នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ក្លឹបនេះ។
តាមកុងត្រាថ្មីនេះ James នឹងនៅលេងឲ្យ Chelsea រហូតដល់ឆ្នាំ២០២៧ ជាមួយនឹងលក្ខខ័ណ្ឌអាចបន្តកុងត្រា១ឆ្នាំទៀតផងដែរ។
James ទើបមានអាយុ២២ឆ្នាំ ដោយមានសមត្ថភាពក្នុងការពារធ្វើឲ្យថ្នាក់ដឹកនាំ Chelsea ពេញចិត្តរហូតមក។ ក្នុងការចុះកុងត្រាថ្មីនេះ ថ្នាក់ដឹកនាំសម្ដែងភាពសប្បាយរីករាយយ៉ាងខ្លាំង រីឯ James បានធ្វើសន្យានឹងខិតខំបន្ត។
James ជាកីឡាករដែលបណ្ដុះបណ្ដាលដោយ Chelsea តាំងពីក្មេងមក ដោយកីឡាករនេះធ្លាប់លេងឲ្យក្រុមថ្នាលរបស់ Chelsea រួចក៏មកក្រុមឈុតធំនៅរដូវកាលឆ្នាំ២០១៨/១៩ ដោយមកទល់នឹងពេលនេះចូលលេងបាន ១២៨ប្រកួត និងស៊ុតចូល១០គ្រាប់។
អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ